ឯកាសនទាយកត្ថេរាបទានទី ៣

ក្បាលទី 61 · ទំព័រ 264

មានភ្នំមួយឈ្មោះកសិកៈដែលនៅជិតព្រៃហិមពាន្ត ខ្ញុំបានធ្វើ អាស្រមមួយយ៉ាងល្អ ទាំងបានកសាងបណ្ណសាលាមួយដ៏ល្អល្អះ នៅក្បែរភ្នំ នោះ ។ កាលនោះ ខ្ញុំមាននាមថានារទៈ តែគេស្គាល់ខ្ញុំថាកស្សបៈវិញ ខ្ញុំ កំពុងស្វែងរកមគ្គដ៏ស្អាត នៅជិតភ្នំកសិកៈ ។ ព្រះជិនសិរីសម្ពុទ្ធ ព្រះនាម បទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ប្រាថ្នារកវិវេក បានស្តេច យាងមកតាមផ្លូវអាកាស ។ ខ្ញុំបានឃើញរស្មីព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណ ដ៏ធំ កំពុងយាងលើទីបំផុតនៃព្រៃ ក៏បានតាក់តែងគ្រែឈើ ហើយក្រាលស្បែក ខ្លាថ្វាយ ។ ខ្ញុំលុះក្រាលអាសនៈរួចហើយ ក៏ប្រណម្យអញ្ជលីលើក្បាល បាន ទទួលសោមនស្ស ហើយពោលពាក្យនេះថា បពិត្រព្រះអង្គជាអ្នកប្រាជ ព្រះអង្គ ជាពេទ្យវះអ្នកព្យាបាលពួកជំងឺ បពិត្រព្រះនាយក សូមព្រះអង្គប្រទាននូវ ការព្យាបាលរោគដល់ខ្ញុំព្រះអង្គ ដែលរាគៈកំពុងគ្របសង្កត់ ។ បពិត្រព្រះអង្គ ជាអ្នកប្រាជ ពួកជនណាជាអ្នកត្រូវការដោយបុណ្យ បើបានឃើញព្រះអង្គ ជាព្រះពុទ្ធដ៏ប្រសើរ តែងដល់នូវការសម្រេចប្រយោជន៍ដ៏ទៀងទាត់ ការ មិនមានសេចក្តីគ្រាំគ្រា គប្បីមានដល់ជនទាំងនោះ ។ ទេយ្យវត្ថុដែលខ្ញុំគួរ ថ្វាយចំពោះព្រះអង្គមិនមាន ( ព្រោះ ) ខ្ញុំជាអ្នកបរិភោគតែផ្លែឈើដែលជ្រុះ ឯង នេះអាសនៈរបស់ខ្ញុំ សូមព្រះអង្គគង់លើគ្រែឈើនេះចុះ ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈនោះ ដូចកេសររាជសីហ៍ ដែលឥតតក់ស្លុត ទ្រង់ បង្ហែបង្ហង់ អស់កាលមួយស្របក់ ហើយទើបត្រាស់ពាក្យនេះថា អ្នកចូរស្និទ្ធស្នាលចុះ កុំភិតភ័យឡើយ ( ព្រោះ ) ព្រះពុទ្ធមានរស្មីដ៏ រុងរឿង អ្នកបានហើយ អាសនៈណាដែលអ្នកប្រាថ្នាហើយ អាសនៈទាំងអស់ នោះនឹងបរិបូណ៌ដល់អ្នក ។