សត្តកទមបុប្ផិយត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 267

ទី ៤ មានភ្នំខ្ពស់មួយឈ្មោះ កទម្ពៈ នៅជិតព្រៃហិមពាន្ត មានព្រះ បច្ចេកពុទ្ធ ៧ ព្រះអង្គនោះ ទ្រង់គង់នៅខាងភ្នំនោះ ។ ខ្ញុំឃើញផ្កាក្ទម្ព បាន ផ្គងអញ្ជលីកាន់ផ្កា ៧ ចង្កោម ហើយថ្វាយដោយចិត្តពេញលេញ ។ ខ្ញុំលះបង់ រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតឯឋានតាវត្តិង្ស ដោយអំពើ ដែលខ្ញុំធ្វើ់ល្អនោះផង ដោយការតម្កល់ចេតនានោះផង ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើអំពើជាកុសលក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំបានដុត បំផ្លាញហើយ ភពទាំងអស់ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ដំណើរដែលខ្ញុំមកក្នុង សម្នាក់នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំក៏បានធ្វើរួចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសត្តកទម្ពបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។