ឃដមណ្ឌទាយកត្ថេរាបទានទី ៦
ខ្ញុំបានឃើញនូវព្រះមានព្រះភាគ ទ្រង់មានព្រះតម្រិះល្អ ព្រះអង្គ ជាច្បងក្នុងលោក ប្រសើរជាងពួកនរៈ ដែលស្តេចចូលទៅគង់ក្នុងព្រៃធំហើយត្រ ូវអាពាធកើតអំពីខ្យល់បៀតបៀន ។ លុះខ្ញុំឃើញហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លា បានថ្វាយទឹកដោះថ្លា ព្រោះកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ព្រោះសេចក្តី កោតក្រែងនោះផង ទន្លេគង្គាឈ្មោះភាគីរសីនេះ និងមហាសមុទ្ទទាំង ៤ ក៏ ញ៉ាំងទឹកដោះឲ្យសម្រេចដល់ខ្ញុំ មួយទៀត ផែនដីជាសភាវៈដ៏ធំនេះ ប្រមាណ មិនបាន រាប់មិនអស់ ក៏កើតទៅជាទឹកឃ្មុំ និងស្ករក្រាម ព្រោះដឹងតម្រិះ របស់ខ្ញុំ ។ ដើមឈើទាំងឡាយនេះ ជាឈើដុះលើផែនដី ដែលឋិតនៅក្នុង ទិសទាំងបួន ឈើទាំងនោះក៏កើតទៅជាដើមកល្បព្រឹក្ស ព្រោះដឹងតម្រិះរបស់ ខ្ញុំ ។ ខ្ញុំបានកើតជាព្រះឥន្ទសោយរាជ្យជាស្តេចទេវតាអស់ ៥០ ដង ។ បានជា ស្តេចចក្រពត្តិ ៥១ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិន អស់ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទានក្នុង កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទឹកដោះថ្លា ។ កិលេសទាំង ឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នក មិនមានអាសវៈ ដូចដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឃដមណ្ឌទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។