សុចិន្តិតត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 273

កាលនោះ ខ្ញុំជាអ្នកស្រែនៅក្នុងនគរហង្សវតី ចិញ្ចឹមជីវិតដោយ កសិកម្ម ចិញ្ចឹមនូវប្រពន្ធនិងកូនក៏ដោយកសិកម្មនោះដែរ ។ កាលនោះស្រែ ( របស់ខ្ញុំ ) មានស្រូវបរិបូណ៌ នេះជាផលរបស់ខ្ញុំ កាលស្រូវទុំបរិបូណ៌ ហើយ ក្នុងកាលណោះ ខ្ញុំគិតយ៉ាងនេះថា អាត្មាអញ មិនទាន់បានឲ្យទាន ដ៏ប្រសើរ ចំពោះព្រះសង្ឃសោះ បរិភោគតែខ្លួនឯង ( អំពើនេះ ) មិនសមរម្យ មិនសមគួរដល់អាត្មាអញដែលជាអ្នកដឹងនូវគុណ និងទោសឡើយ ។ ព្រះសម្ពុទ្ធមិនមានបុគ្គលស្មើក្នុងលោក ទ្រង់មានព្រះលក្ខណៈ ៣២ ដ៏ប្រសើរ ទាំងព្រះសង្ឃមានចិត្តអប់រំហើយ ជាស្រែបុណ្យដ៏ប្រសើរ ( មានក្នុងលោក ហើយ ) ។ អញនឹងប្រគេននូវសម្ទូងថ្មី ជាទានចំពោះព្រះភិក្ខុសង្ឃនោះមុន គេ លុះខ្ញុំគិតយ៉ាងនេះហើយ ជាអ្នករីករាយ មានចិត្តប្រកបដោយបីតិ ។ ខ្ញុំយកស្រូវអំពីស្រែ ចូលទៅរកព្រះសម្ពុទ្ធ លុះចូលទៅដល់ព្រះសម្ពុទ្ធ ព្រះអង្គ ជាច្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈហើយ ក៏ថ្វាយបង្គំព្រះបាទានៃ ព្រះសាស្តា រួចក្រាបទូលថា បពិត្រព្រះមុនី សម្ទូងថ្មី ( របស់ខ្ញុំ ) បរិបូណ៌ ហើយ ទាំងព្រះអង្គក៏គង់នៅក្នុងទីនេះ បពិត្រព្រះអង្គមានចក្ខុ សូមព្រះអង្គ អាស្រ័យនូវសេចក្តីអនុគ្រោះ ហើយទទួលនិមន្ត ។ ព្រះសម្ពុទ្ធព្រះនាម បទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក គួរទទួលនូវគ្រឿងបូជា ព្រះអង្គ ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំហើយ ទ្រង់សម្តែងនូវពាក្យនេះថា បុគ្គល ៤ ពួក កំពុងប្រតិបត្តិ បុគ្គល ៤ ពួកឋិតនៅក្នុងផល ។ នេះជាសង្ឃមានព្រះទ័យ ស្លូតត្រង់ ប្រកបដោយបញ្ញានិងសីល ទានដែលមនុស្សទាំងឡាយអ្នកបូជា