សោណ្ណកឹកណិយត្ថេរាបទានទី ៩

ក្បាលទី 61 · ទំព័រ 276

ខ្ញុំចេញទៅកាន់ផ្នួសដោយសទ្ធា ទ្រទ្រង់ចីវរសម្បកឈើ ពឹងផ្អែក នូវតបោកម្ម ។ ក្នុងសម័យនោះ ព្រះមានព្រះភាគព្រះនាមអត្ថទស្សី ជា ច្បងក្នុងលោក ប្រសើរជាងនរៈ បានត្រាស់ឡើងហើយចម្លងនូវមហាជន ។ កម្លាំងរបស់ខ្ញុំអស់ហើយ ដោយសារព្យាធិយ៉ាងធ្ងន់ ខ្ញុំរពឫកនូវព្រះសម្ពុទ្ធដ៏ ប្រសើរ ហើយធ្វើព្រះស្តូបដ៏ឧត្តមលើផ្នូកខ្សាច់ ។ ខ្ញុំមានចិត្តរីករាយ មាន ចិត្តខ្ពង់ខ្ពស់ មានសេចក្តីជ្រះថ្លា បានរោយរាយនូវផ្កាកណ្តឹងមាសទាំងឡាយ ។ ខ្ញុំបម្រើនូវព្រះស្តូបនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី ព្រះអង្គមិនញាប់ញ័រ ដោយលោកធម៌ ដោយចិត្តជ្រះថ្លានោះ ដូចជាបម្រើព្រះសម្ពុទ្ធក្នុងទីចំពោះ ព្រះភក្ត្រ ។ កាលខ្ញុំទៅកើតក្នុងទេវលោក រមែងបាននូវសេចក្តីសុខដ៏ធំទូលាយ ជាអ្នកមានសម្បុរដូចមាសក្នុងទេវលោកនោះ នេះជាផលនៃពុទ្ធបូជា ។ នារី ទាំងឡាយរបស់ខ្ញុំ ៨០ កោដិ មានខ្លួនតាក់តែងល្អៗ បម្រើខ្ញុំសព្វៗកាល នេះ ជាផលនៃពុទ្ធបូជា តូរ្យតន្រ្តី ៦ ម៉ឺន ស្គរ រនាត ស័ង្ខ សំភោរ និងស្គរធំ មានសំឡេងពីរោះប្រគំក្នុងទីនោះ ។ ដំរីទាំងឡាយ ៨ ម៉ឺន ៤ ពាន់ ប្រដាប់ តាក់តែងល្អ ដំរីមាតង្គៈទាំងឡាយចុះប្រេង ៣ អន្លើ អាយុ ៦០ ឆ្នាំ ទើប ថយកម្លាំង ដ៏ដេរដាសដោយបណ្តាញមាស ធ្វើនូវការបម្រើខ្ញុំ ខ្ញុំមិនមានការ ខ្វះខាតពួកពលក្នុងភពឡើយ ។ ខ្ញុំតែងទទួលផលនៃផ្កាកណ្តឹងមាស ខ្ញុំសោយរាជ្យ ជាស្តេចនៃទេវតាអស់ ៥៨ ដង ។ ខ្ញុំបានជាស្តេចចក្រពត្តិអស់ ៧១ ដង បាន សោយរាជ្យលើផែនដីអស់ ១០១ ដង ។ ឥឡូវនេះ ខ្ញុំបានដល់ព្រះ និព្វាន ឈ្មោះអមតៈជាបទដ៏ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយកម្រ សំយោជនៈទាំងឡាយ ( របស់ខ្ញុំ ) អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិន មានទៀតឡើយ ។