ឯកវិហារិវគ្គោ

ក្បាលទី 61 · ទំព័រ 282

ព្រះសម្ពុទ្ធព្រះនាមកស្សបៈដោយគោត្ត ព្រះអង្គមានផៅពង្ស ប្រសើរ ទ្រង់មានយសប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់ត្រាស់ឡើង ហើយក្នុងភទ្ទកប្បនេះ ។ ព្រះអង្គមិនមានធម៌នាំឲ្យយឺតយូរ មិនជាប់អារម្មណ៍ ទ្រង់មានព្រះហបឫទ័យស្មើអាកាស ព្រះអង្គច្រើនទៅដោយធម៌ដ៏សូន្យចាក កិលេស ព្រះអង្គមិនញាប់ញ័រដោយលោកធម៌ ទ្រង់ត្រេកអរក្នុងអនិមិត្ត គង់ នៅហើយ ។ ព្រះអង្គមានព្រះហបឫទ័យមិនជាប់ចំពាក់ មិនមានកិលេសជា គ្រឿងលាប មិនច្រឡូកច្រឡំក្នុងត្រកូលនិងពួកគណៈ ព្រះអង្គជាអ្នកប្រាជ ប្រកបដោយករុណាដ៏ធំ ទ្រង់ឈ្លាសវៃក្នុងឧបាយជាគ្រឿងណែនាំ ។ ព្រះអង្គ ប្រកបក្នុងកិច្ចរបស់បុគ្គលដទៃ ទ្រង់ទូន្មានពួកមនុស្សព្រមទាំងទេវតា ឲ្យទៅកាន់ ផ្លូវជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងញ៉ាំងភក់គឺគតិឲ្យរីងស្ងួត ។ ព្រះអង្គ ជាអ្នកចម្លងសត្វលោក ទ្រង់គង់នៅក្នុងកណ្តាលនៃបរិស័ទធំ ( ទ្រង់សម្តែង ) នូវអមតៈ គឺព្រះនិព្វានដែលជាគ្រឿងត្រេកអរយ៉ាងក្រៃលែង ជាគ្រឿងរាំងរា នូវជរានិងមរណៈបាន ។ ព្រះតថាគត ទ្រង់ជាទីពឹងនៃសត្វលោក ព្រះអង្គ មានសំឡេងដូចសត្វករវិក មានសំឡេងគឹកកងដូចជាសំឡេងនៃព្រហ្ម ទ្រង់ ស្រោចស្រង់ពពួកសត្វដែលដល់ហើយនូវសេចក្តីវិនាស មិនមានអ្នកដឹកនាំ ព្រះអង្គឲ្យរួចចាកទុក្ខធំ ។ ព្រះអង្គជានាយកនៃសត្វលោក ទ្រង់សម្តែងធម៌ ដ៏ប្រាសចាកធូលី ខ្ញុំបានឃើញហើយ ទាំងបានស្តាប់ធម៌របស់ព្រះអង្គ ហើយ ចូលទៅកាន់ផ្នួស ។ លុះខ្ញុំបួសស្រេចហើយ ក៏ប្រឹងយកចិត្តទុកដាក់នឹង