កលមទាយកត្ថេរាបទានទី ៦
ក្បាលទី 61 · ទំព័រ 289
ព្រះសម្ពុទ្ធព្រះនាមរោមសៈ គង់នៅក្នុងចន្លោះភ្នំ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយដំឡូងដូងដល់ព្រះសម្ពុទ្ធអង្គនោះដោយដៃនៃខ្លួន ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃដំឡូងដូង ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភព ទាំងអស់ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរី ដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ដំណើរដែល ខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធ របស់ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំ បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។