អមាដកទាយកត្ថេរាបទានទី ៧

ក្បាលទី 61 · ទំព័រ 289

បានឮថា ព្រះកលម្ពទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាព្រះសយម្ភូ គង់នៅក្នុងព្រៃធំ ព្រះអង្គ ទ្រង់ឈ្នះកិលេសមារ ហើយយកផ្លែម្កាក់ទៅថ្វាយព្រះសយម្ភូ ។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែម្កាក់ក្នុងកាលនោះ ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែម្កាក់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិន មានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះអម្ពាដកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។