ហរីតកិទាយកត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 290

ខ្ញុំកំពុងតែនាំយកនូវផ្លែសម៉ ផ្លែកន្ទួតព្រៃ ផ្លែស្វាយ ផ្លែព្រីង ផ្លែសម៉ពិភេទក៍ ផ្លែពុទ្រា ផ្លែក្រខុប និងផ្លែព្នៅដោយខ្លួនឯង ។ ខ្ញុំបានឃើញ ព្រះសម្ពុទ្ធ ជាអ្នកប្រាជ ព្រះអង្គគង់នៅក្នុងញកភ្នំ ទ្រង់មានឈាន ត្រេកអរ ក្នុងឈាន ជាមហាមុនីដ៏មាំមួនដែលកំពុងត្រូវអាពាធបៀតបៀន ។ ខ្ញុំយក ផ្លែសម៉ទៅថ្វាយព្រះសយម្ភូ ភេសជ្ជៈគ្រាន់តែខ្ញុំធ្វើរួចហើយ ព្យាធិក៏រម្ងាប់ក្នុង ខណៈនោះភ្លាម ។ ព្រះសម្ពុទ្ធទ្រង់លះបង់សេចក្តីក្រវល់ក្រវាយ បានធ្វើ អនុមោទនា ព្រោះភេសជ្ជៈទាននេះផង ព្រោះការរម្ងាប់នូវព្យាធិនេះផងថា អ្នក កើតជាទេវតាក្តី ជាមនុស្សក្តី ឬកើតក្នុងជាតិដទៃក្តី សូមឲ្យជាអ្នកដល់នូវ សេចក្តីសុខក្នុងទីទាំងពួង មួយទៀត សូមកុំឲ្យព្យាធិកើតមានដល់អ្នកឡើយ ។ ព្រះសម្ពុទ្ធជាព្រះសយម្ភូ ទ្រង់ឈ្នះកិលេស ជាអ្នកប្រាជ លុះត្រាស់ពាក្យនេះ ហើយ ក៏ទ្រង់ហោះទៅឯអាកាស ដូចជាស្តេចហង្សដែលហើរទៅព្ធដ៏អាកាស ។ កាលដែលខ្ញុំបានថ្វាយផ្លែសម៉ដល់ព្រះសយម្ភូ ជាមហេសី ព្យាធិក៏មិនកើតឡើង ដល់ខ្ញុំរហូតជាតិនេះ ។ នេះរាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពខាងក្រោយ កំពុងប្រព្រឹត្តទៅ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ ក្នុងកប្បទី ៩៤ អំបីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយ ភេសជ្ជៈក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃភេសជ្ជៈ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជា បុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ដំណើរ ដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ