ឧម្មាបុប្ផិយត្ថេរាបទានទី ៥
កាលដើមជ្រៃជាពោធិព្រឹក្សដុះឡើង មានពន្លឺខៀវខ្ចី ខ្ញុំបាន យកកម្រងផ្កាកប្បាស ទៅបូជាពោធិព្រឹក្សនោះ ។ ក្នុងកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានបូជាពោធិព្រឹក្សក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃការបូជាពោធិព្រឹក្ស ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់ នូវទន្លីង ។ ឱ ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរល្អ ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧម្មាបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ព្រះសម្ពុទ្ធព្រះនាមវេស្សភូ ជាអ្នកប្រាជ ស្តេចចូលទៅក្នុង សាលវ័ន ( ព្រៃរាំងភ្នំ ) ដែលមានផ្ការីកល្អ ហើយគង់ក្បែរជ្រោះភ្នំដែលគេ ទៅបានដោយលំបាក ដូចកេសររាជសីហ៍ ជាសត្វមានជាតិខ្ពស់ ។ ខ្ញុំមាន ចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កាម្កាក់ចំពោះព្រះសម្ពុទ្ធ ជាស្រែបុណ្យ ដែលមានព្យាយាមធំ ដោយដៃរបស់ខ្លួន ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដក ចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។