បាទបីឋិយត្ថេរាបទានទី ៨
ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ជាអ្នកប្រាជ្ញធំ ប្រកបដោយករុណា ទ្រង់ចម្លងនូវសត្វទាំងឡាយដ៏ច្រើន ព្រះអង្គមានយសធំ ទ្រង់បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើតាំងសម្រាប់រងព្រះបាទ ទុកក្នុង ទីជិតនៃសីហាសនៈរបស់ព្រះសម្ពុទ្ធព្រះនាម សុមេធៈ ព្រះអង្គស្វែងរកនូវ គុណធំនោះ ។ ខ្ញុំធ្វើកុសលមានសុខជាវិបាក មានសុខជាកម្រៃ ប្រកបដោយ បុញ្ញកម្ម ក៏ទៅកើតក្នុងឋានតាវត្តិង្ស ។ កាលខ្ញុំនៅក្នុងទេវលោកនោះ ជាអ្នក ប្រកបដោយបុញ្ញកម្ម កាលខ្ញុំដកជើងផុតឡើង តាំងជាវិការៈនៃមាស ក៏កើតឡើង សម្រាប់ខ្ញុំ ។ ឱ ជាលាភរបស់គេហើយ ឱ អត្តភាពជាមនុស្សឈ្មោះ ថាគេបានល្អហើយ ព្រោះថា ជនទាំងឡាយបាននូវការចូលទៅអែបស្តាប់ ធ្វើ នូវគ្រឿងសក្ការៈ ថ្វាយព្រះសម្ពុទ្ធ ដែលទ្រង់បរិនិព្វានហើយ រមែងបាននូវ សេចក្តីសុខដ៏ធំទូលាយ ។ អំពើខ្ញុំធ្វើល្អហើយ ខ្ញុំប្រកបល្អហើយក្នុងការជួញ ខ្ញុំបានតាំងជាវិការៈនៃមាស ព្រោះតែខ្ញុំធ្វើនូវតាំងសម្រាប់រងព្រះបាទ ។ ខ្ញុំ ចេញទៅក្នុងទិសណាៗ ដោយកិច្ចណានីមួយ ខ្ញុំក៏ជាន់លើតាំងមាស នេះជា ផលនៃបុញ្ញកម្ម ។ ក្នុងកប្បទី ៣ ម៉ឺន ព្រោះហេតុដែលខ្ញុំបានធ្វើនូវអំពើ កុសលក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃតាំងសម្រាប់រង ព្រះបាទ ។ កិលេសទាំងឡាយខ្ញុំដុតចោលហើយ ភពទាំងពួង ខ្ញុំដកចោល ហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ដំណើរដែលខ្ញុំបានមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។