ពោធិឃរការកត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 306

ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើខឿននៃដើមពោធិព្រឹក្ស របស់ព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ ព្រះអង្គជាធំជាងសត្វជើងពីរ ព្រះអង្គ មិនញាប់ញ័រដោយលោកធម៌ ខ្ញុំបានទៅកើតក្នុងឋានតុសិត នៅក្នុងផ្ទះកែវ សម្ផស្សទាំងឡាយត្រជាក់ក្តី ក្តៅក្តី ខ្យល់ក្តី មិនដែលពាល់ត្រូវខ្លួនខ្ញុំឡើយ ។ ក្នុងកប្បទី ៦៥ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ នគររបស់ស្តេចនោះ ឈ្មោះកាសិកៈ ដែលវិស្សកម្មទេវបុត្តសាងថ្វាយ ។ ( នគរនោះ ) មាន បណ្តោយ ១០ យោជន៍ ទំហំ ៨ យោជន៍ ឈើក្តី វល្លិក្តី ដីស្អិតក្តី មិន មានក្នុងនគរនោះឡើយ ។ ប្រាសាទឈ្មោះមង្គលៈ ដែលវិស្សុកម្មទេវបុត្ត សាងថ្វាយ មានទទឹង ១ យោជន៍ ទំហំកន្លះយោជន៍ ។ សសរ ៨៤០០០ សឹងជាវិការៈនៃមាស ប្រាសាទកំពូលជាវិការៈនៃកែវមណី ដំបូលជាវិការៈ នៃប្រាក់ ។ ផ្ទះជាវិការៈនៃមាសទាំងអស់ ដែលវិស្សុកម្មទេវបុត្តសាងថ្វាយ ហើយ ផ្ទះនុ៎ះ ខ្ញុំនៅអាស្រ័យហើយ នេះជាផលនៃការឲ្យនូវខឿន ។ ខ្ញុំបាន សោយនូវភពជារបស់ទេវតានិងមនុស្សទាំងអស់នោះហើយ ដល់នូវព្រះនិព្វាន ជាបទដ៏ស្ងប់ប្រសើរក្នុងថ្ងៃនេះ ។ ក្នុងកប្បទី ៣ ម៉ឺន ព្រោះហេតុដែលខ្ញុំបាន ធ្វើខឿនពោធិព្រឹក្ស ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យ នូវខឿន ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដក ចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់ នូវទន្លីង ។ ឱ ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរ ល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។