ជគតិទាយកវគ្គោ

ក្បាលទី 61 · ទំព័រ 310

ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឲ្យគេពូនផែនដី ជិត ដើមពោធិព្រឹក្សដ៏ឧត្តម របស់ព្រះមហាមុនី ព្រះនាមធម្មទស្សី ។ ខ្ញុំរបូតធ្លាក់ ក្នុងជ្រោះក្តី អំពីភ្នំក្តី អំពីដើមឈើក្តី រមែងបាននូវទីពឹង នេះជាផលនៃការ ពូនផែនដី ។ ចោរទាំងឡាយមិនហានបៀតបៀនខ្ញុំ ក្សត្រទាំងឡាយមិនហាន មើលងាយខ្ញុំ ខ្ញុំកន្លងផុតនូវសត្រូវទាំងពួង នេះជាផលនៃការពូនផែនដី ។ ខ្ញុំកើតក្នុងកំណើតណាៗ ទោះជាទេវតាឬជាមនុស្ស អ្នកផងតែងបូជាក្នុងទី ទាំងពួង នេះជាផលនៃការពូនផែនដី ។ ក្នុងកប្បទី ១…៨០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យគេពូនផែនដីក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការពូនផែនដី ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភព ទាំងពួងខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជា ដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះជគតិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។