មោរហត្ថិយត្ថេរាបទានទី ២

ក្បាលទី 61 · ទំព័រ 311

ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកផ្លិតស្លាបក្ងោកចូលទៅ ថ្វាយព្រះលោកនាយក ។ ភ្លើងទាំងបីរបស់ខ្ញុំរលត់ហើយ ខ្ញុំបាននូវសេចក្តី សុខដ៏ធំទូលាយ ដោយសារផ្លិតស្លាបក្ងោកនេះផង ដោយការតម្កល់នូវចេតនា នេះផង ។ ឱហ្ន៎ ព្រះពុទ្ធ ឱហ្ន៎ ព្រះធម៌ ឱហ្ន៎ សម្បទារបស់ព្រះសាស្តានៃ យើងទាំងឡាយ ខ្ញុំបាននូវសេចក្តីសុខដ៏ធំទូលាយ ព្រោះបានថ្វាយផ្លិតស្លាប ក្ងោក ។ ភ្លើងទាំង ៣ របស់ខ្ញុំរលត់ហើយ ភពទាំងពួងខ្ញុំដកចោលហើយ អាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ ។ ក្នុង កប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្លិតស្លាបក្ងោក ។ កិលេសទាំងឡាយខ្ញុំដុត បំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលអស់ហើយ ខ្ញុំមិនមានអាសវៈ ព្រោះ បានកាត់ចំណង ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមោរហត្ថិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។