សីហាសនពីជិយត្ថេរាបទានទី ៣
ក្បាលទី 61 · ទំព័រ 312
ខ្ញុំបានទៅថ្វាយបង្គំពោធិព្រឹក្ស របស់ព្រះមានព្រះភាគព្រះនាម តិស្សៈ រួចហើយខ្ញុំកាន់ផ្លិតបក់នូវសីហាសនៈ ( អាសនៈដ៏ប្រសើរ ) ដែល គេតម្កល់ក្នុងទីនោះ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាន បក់នូវសីហាសនៈក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការ បក់ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសីហាសនពីជិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។