ជាតិបុប្ផិយត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 318

កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈមានយសធំ ទ្រង់ បរិនិព្វានហើយ ខ្ញុំយកផ្កាដាក់ក្នុងប្រអប់ទៅបូជានូវព្រះសរីរៈព្រះអង្គ ។ ព្រោះ ញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះសរីរៈនោះ ខ្ញុំក៏បានទៅកើតក្នុងទេវលោកឈ្មោះ និម្មានរតី លុះខ្ញុំទៅកើតក្នុងទេវលោកហើយ រពឫកឃើញនូវបុព្វកម្មនោះ ។ ភ្លៀងផ្កាបង្អុរចុះមកអំពីអាកាសសម្រាប់ខ្ញុំសព្វ ៗ កាល ខ្ញុំកើតក្នុងពួកមនុស្សប ានជាស្តេចមានយសច្រើន ។ ភ្លៀងផ្កាបង្អុរចុះមកក្នុងទីនោះសព្វ ៗ កាល សម្រាប់ខ្ញុំ ដែលជាអ្នកឃើញនូវធម៌ទាំងពួងដោយរហ័ស ព្រោះការបូជាផ្កា ចំពោះព្រះសរីរកាយនៃព្រះពុទ្ធ ។ នេះភពជាទីបំផុតរបស់ខ្ញុំ ភពខាងក្រោយ កំពុងប្រព្រឹត្តទៅ ថ្ងៃនេះភ្លៀងផ្កាបង្អុរចុះសម្រាប់ខ្ញុំក្នុងកាលទាំងពួង ។ ក្នុងកប្បទី មួយសែនអំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជានូវព្រះសរីរកាយ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុង សម្នាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះជាតិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។