គន្ធបូជកត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 320

កាលពួកជនកំពុងធ្វើជើងថ្ករ កំពុងនាំមកនូវគ្រឿងក្រអូបផ្សេងៗ ខ្ញុំក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជានូវគ្រឿងក្រអូបមួយក្តាប់ ។ ក្នុង កប្បទីមួយសែនអំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាជើងថ្ករក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុង សម្នាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះគន្ធបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះដោយ ប្រការដូច្នេះ ។ ឧទ្ទាន ជគតិទាយកត្ថេរាបទាន ១ មោរហត្ថិយត្ថេរាបទាន ១ សីហា សនពីជិយត្ថេរាបទាន ១ តិណុក្កធារិយត្ថេរាបទាន ១ អក្ក មនទាយកត្ថេរាបទាន ១ វនកោរណ្ឌិយត្ថេរាបទាន ១ ឯ កច្ឆត្តិយត្ថេរាបទាន ១ ជាតិបុប្ផិយត្ថេរាបទាន ១ សត្តិបណ្ណិ យត្ថេរាបទាន ១ គន្ធបូជកត្ថេរាបទាន ១ ជាគម្រប់ ១០ ឯគាថាមានចំនួន ៦៧ ដែលពួកអ្នកប្រាជរាប់ឃើញហើយ ។