សយម្បដិភាណិយត្ថេរាបទានទី ៩

ក្បាលទី 61 · ទំព័រ 331

ខ្ញុំបានសរសើរថា ព្រះពុទ្ធជាទេវតាក្រៃលែងជាងទេវតា ព្រះអង្គ ប្រសើរជាងនរៈ មានព្រះដំណើរល្វាសល្វន់ បីដូចដើមថ្ងាន់ត្រូវខ្យល់ ទ្រង់ កំពុងស្តេចទៅតាមច្រក បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន ។ ព្រះពុទ្ធទ្រង់កម្ចាត់បង់នូវងងឹតអន្ធការ ទ្រង់ចម្លងនូវជនច្រើន ទ្រង់រុងរឿង ដោយពន្លឺគឺញាណ បុគ្គលណាឃើញហើយនឹងមិនជ្រះថ្លាម្តេចបាន ។ ព្រះលោក នាយក ទ្រង់ស្តេចទៅជាមួយនឹងព្រះខីណាស្រពមួយសែន ដែលស្ទាត់ជំនាញ ទ្រង់ស្រង់នូវសត្វទាំងឡាយដ៏ច្រើន បុគ្គលណាឃើញហើយ នឹងមិន ជ្រះថ្លាម្តេចបាន ។ ព្រះពុទ្ធនាំមកនូវធម្មភេរី ទ្រង់ញាំញីនូវពួកតិរ្ថិយ បន្លឺឡើង នូវសីហនាទ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន ។ ពួកទេវតា ព្រមទាំងព្រហ្ម រហូតដល់ព្រហ្មលោក មកសួរនូវបញ្ញាដ៏ល្អិត អ្នកណាឃើញ ហើយ នឹងមិនជ្រះថ្លាម្តេចបាន ។ ពួកជនព្រមទាំងទេវតា ធ្វើនូវអញ្ជលីបួង សួងចំពោះព្រះពុទ្ធអង្គណា រមែងបានទទួលនូវបុណ្យដោយសារព្រះពុទ្ធអង្គ នោះ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន ។ ជនទាំងពួងមក ព្រមគ្នា ហើយបវារណាព្រះពុទ្ធមានចក្ខុ ព្រះអង្គដែលគេអារាធនាហើយ រមែងមិនញាប់ញ័រ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន ។ ស្គរ ជាច្រើនរមែងបន្លឺឡើង ដំរីទាំងឡាយដែលចុះប្រេងរមែងបន្លឺឡើងចំពោះព្រះ សម្ពុទ្ធអង្គណា កាលដែលស្តេចចូលទៅក្នុងទីក្រុង បុគ្គលណាឃើញ ( ព្រះពុទ្ធ អង្គនោះ ) ហើយ នឹងមិនជ្រះថ្លាម្តេចបាន ។