និមិត្តព្យាករណិយត្ថេរាបទានទី ១០
កាលណោះ ខ្ញុំចូលទៅក្នុងព្រៃហិមពាន្ត បង្ញាញមន្តដល់ពួកស ិស្ស ឯសិស្សចំនួន ៥៤…០០០ នាក់ បានបម្រើខ្ញុំ ។ សិស្សទាំងអស់នោះ ជាអ្នករៀនវេទ ដល់នូវបារមីក្នុងអង្គ ៦ រឹងបុឹងដោយវិជ្ជារបស់ខ្លួន នៅក្នុង ព្រៃហិមពាន្ត ។ ទេវបុត្តមួយអង្គ មានយសច្រើន បានច្យុតចាកពួកទេវតា ក្នុងឋានតុសិត មកចាប់ផ្ទៃព្រះមាតា ជាអ្នកដឹងខ្លួន មានស្មារតី ។ កាល ព្រះសម្ពុទ្ធបានត្រាស់ លោកធាតុមួយម៉ឺនញាប់ញ័រ កាលព្រះនាយកទ្រង់បាន ត្រាស់ ពួកជនខ្វាក់ភ្នែកក៏បានភ្លឺភ្នែក ។ ផែនដីនេះទាំងមូលញាប់ញ័រហើយ ដោយប្រការ ៦ មហាជនក៏តក់ស្លុតព្រោះឮសំឡេងគឹកកង ។ ជនទាំងអស់ បានទៅប្រជុំគ្នាក្នុងសម្នាក់ខ្ញុំ សួរខ្ញុំថា ផែនដីនេះញាប់ញ័រ តើនឹងមានផល ដូចម្តេច ។ កាលណោះ ខ្ញុំប្រាប់ពួកជនទាំងនោះថា អ្នកទាំងឡាយកុំខ្លាច អ្វីឡើយ ភ័យនឹងមិនកើតដល់អ្នកទាំងឡាយទេ អ្នកទាំងអស់គ្នា កុំរង្កៀស ឡើយ ការណ៍ដែលកើតឡើងនេះ ប្រកបដោយសេចក្តីសុខនិងសេចក្តីចម្រើន ទេតើ ។ ផែនដីនេះ បើហេតុទាំង ៨ យ៉ាង ប៉ះពាល់ហើយ រមែងញ័រ និមិត្ត ទាំងឡាយប្រាកដឡើង ពន្លឺដ៏ធំទូលាយប្រាកដឡើង ក៏ព្រោះហេតុនោះ ។ ព្រះពុទ្ធ ប្រសើរទ្រង់មានចក្ខុ នឹងត្រាស់ដោយឥតសង្ស័យ ខ្ញុំញ៉ាំងប្រជុំជនឲ្យដឹង ច្បាស់ហើយ ទើបសម្តែងនូវសីល ៥ ពួកជនទាំងនោះ លុះបានស្តាប់នូវ សីល ៥ ផង នូវការកើតឡើងនៃព្រះពុទ្ធដែលបុគ្គលរកបានដោយកម្រផង ក៏មានចិត្តអណ្តែតឡើង មានចិត្តរីករាយ ជាអ្នកត្រេកអរស្រស់ស្រាយ ។