មណិបូជកត្ថេរាបទានទី ២
ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ ទាំងពួង ទ្រង់ប្រាថ្នានូវវិវេក កំពុងតែស្តេចទៅតាមអាកាស ។ មានជាតស្រះ ដ៏ធំមួយនៅជិតព្រៃហិមពាន្ត ឯលំនៅរបស់ខ្ញុំដែលប្រកបដោយបុញ្ញកម្ម នៅជិត ស្រះនោះ ។ ខ្ញុំចេញអំពីលំនៅ បានឃើញព្រះលោកនាយក ទ្រង់ភ្លឺដូច ផ្ការាជព្រឹក្ស រុងរឿងដូចជាភ្លើង ខ្ញុំមិនឃើញផ្កាដែលគួរបេះថ្វាយ ទើបគិតថា អញនឹងបូជាអ្វីដល់ព្រះលោកនាយក ឲ្យចិត្តរបស់ខ្លួនជ្រះថ្លាហើយ ថ្វាយបង្គំ ព្រះសាស្តាអេះ ។ ខ្ញុំយកកែវមណីប្រដាប់ក្បាលនៃខ្ញុំ បូជាព្រះលោកនាយក រួចប្រាថ្នាថា សូមឲ្យផលដ៏ចម្រើនសម្រេចដល់ខ្ញុំ ដោយសារបូជាកែវមណី នេះ ។ ព្រះសាស្តាព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់ត្រៃលោក ព្រះអង្គ ទទួលគ្រឿងបូជា ទ្រង់ឈរសម្តែងក្នុងអាកាសនូវគាថានេះថា តម្រិះនោះសូមឲ្យ សម្រេចដល់អ្នក អ្នកចូរបាននូវសេចក្តីសុខដ៏ធំទូលាយ អ្នកចូរបាននូវ យសដ៏ធំដោយការបូជានូវកែវមណីនេះចុះ ។ ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ លុះពោលពាក្យនេះហើយ ទើបស្តេចហួសទៅ ចិត្តដែលគេតម្កល់ទុកចំពោះ បុគ្គលណា ( បុគ្គលនោះ ) គឺព្រះពុទ្ធដ៏ប្រសើរ ។ ខ្ញុំកើតជាព្រះឥន្ទជាស្តេច ទេវតាសោយទេវរាជ្យអស់ ៦០ កប្ប បានជាស្តេចចក្រពត្តិច្រើនរយដង ។ ខ្ញុំកាលកើតជាទេវតា មានសតិ បានរពឫកឃើញនូវបុញ្ញកម្ម ឯកែវមណី ជា វត្ថុធាតុធ្វើពន្លឺ ក៏កើតឡើងសម្រាប់ខ្ញុំ ។ ខ្ញុំគ្រប់គ្រងនារី ៨៦…០០០ សឹងមាន សំពត់និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់នូវកែវមណី និងកុណ្ឌល ។ នារីទាំងនោះ មានមុខទូលាយ ញញឹមស្រស់ មានត្រគាកល្អ មានចង្កេះរៀវ តែង