ឧក្កាសតិកត្ថេរាបទានទី ៣

ក្បាលទី 61 · ទំព័រ 340

កាលនោះ ព្រះមានព្រះភាគជាមុនីព្រះនាមកោសិកៈ ព្រះអង្គ មានឈាន ត្រេកអរក្នុងឈាន អភិរម្យក្នុងវិវេក គង់នៅលើភ្នំចិត្តកូដ ខ្ញុំមាន ពួកនារីចោមរោម ដើរចូលទៅក្នុងព្រៃហិមពាន្ត បានឃើញព្រះពុទ្ធព្រះនាម កោសិកៈ ដូចព្រះចន្ទពេញបូណ៌មី ។ ក្នុងកាលនោះ ខ្ញុំកាន់គប់ភ្លើង ១០០ ឈរព័ទ្ធបំភ្លឺព្រះពុទ្ធអស់ ៧ យប់ ៧ ថ្ងៃ ខ្ញុំត្រឡប់ទៅផ្ទះវិញក្នុងថ្ងៃទី ៨ ។ ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះពុទ្ធព្រះនាមកោសិកៈ ជាព្រះសយម្ភូទ្រង់ឈ្នះ កិលេស ព្រះអង្គស្តេចចេញ ខ្ញុំបានថ្វាយភិក្ខាមួយចំអែត ។ បពិត្រព្រះអង្គ ជាធំជាងសត្វជើងពីរ ជាធំក្នុងលោក ប្រសើរជាងពួកនរៈ ខ្ញុំទៅកើតក្នុងឋាន តុសិតដោយកម្មនោះ នេះជាផលនៃភិក្ខាមួយចំអែត ។ ពន្លឺរមែងមានដល់ខ្ញុំ ទាំងថ្ងៃទាំងយប់ សព្វៗកាល ខ្ញុំផ្សាយពន្លឺទៅកាន់ទី ១០០ យោជន៍ដោយ ជុំវិញ ។ ក្នុងកប្បទី ៥៥ ខ្ញុំបានជាស្តេចចក្រពត្តិឈ្នះសង្រ្គាម មានសមុទ្ទទាំង ៤ ជាព្រំប្រទល់ ជាធំក្នុងមណ្ឌលនៃជម្ពូទ្វីប ។ ក្នុងកាលនោះ នគររបស់ខ្ញុំ សម្បូរកុះករ ដែលវិស្សុកម្មនិម្មិតល្អហើយ ទីក្រុងនោះមានបណ្តោយប្រវែង ៣០ យោជន៍ ទទឹងប្រវែង ២០ យោជន៍ ទីក្រុងនោះឈ្មោះសោភនៈ ដែល វិស្សុកម្មនិម្មិតហើយ ជាទីស្ងប់ស្ងាត់ចាកសំឡេងទាំង ១០ ប្រការ ប្រកបដោយ ភ្លេងប្រគំដ៏ពីរោះ ។ ក្នុងនគរនោះមិនមានវល្លិ ឈើ ដីស្អិត មានរបស់ សុទ្ធតែមាសទាំងអស់ រុងរឿងអស់កាលជានិច្ច ។ ទាំងមានរបស់ ៣ យ៉ាង នេះគឺ កំពែង ៤ ជ្រុង ១ របេបោដើមត្នោតជាវិការៈនៃកែវមណី ក្នុងទីពាក់កណ្តាល ដែលវិស្សុកម្មនិម្មិតល្អហើយ ១ ស្រះបោក្ខរណីមួយម៉ឺន មានឈូក