អដ្ឋកថាឧក្កាសតិកត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 342

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៣ ដូចតទៅនេះថា បទថា កោសិយោ នាម ភគវា បានដល់ ព្រះបច្ចេកពុទ្ធឈ្មោះថា កោសិយៈ ព្រោះកើតក្នុងកោសិយគោត្ត ។ បទថា ចិត្តកូដេ សេចក្តីថា បណ្តា កំពូលភ្នំដូចជាភ្នំចិត្តកូដ ភ្នំកៃលាសកូដ និងភ្នំសានុកូដជាដើម ដែលព័ទ្ធជុំវិញ អនោតត្តស្រះ ព្រះបច្ចេកពុទ្ធអង្គនោះ ឋិតនៅត្រង់ភ្នំចិត្តកូដ ដែលវិចិត្រទៅ ដោយរតនៈ និងឱសថជាដើមច្រើនប្រភេទ ។