អដ្ឋកថាគិរិបុន្ថាគិយត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 348

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៧ ដូចតទៅនេះថា បទថា សោភិតោ នាម សម្ពុទ្ធោ សេចក្តីថា ព្រះសម្មាសម្ពុទ្ធមានព្រះនាម ថា សោភិតៈ ព្រោះទ្រង់មានព្រះសរីរៈល្អ ដោយមហាបុរិសលក្ខណៈ ៣២ ប្រការ និងរស្មីផ្សាយចេញជុំវិញមួយព្យាយាម ទាំងចំណែកបណ្តោយ និងទទឹង ។