វល្លិការផលទាយកត្ថេរាបទានទី ៨
ក្បាលទី 61 · ទំព័រ 349
គ្រានោះ ព្រះសម្ពុទ្ធព្រះនាមសុមនៈ គង់នៅក្នុងក្រុងឈ្មោះ តក្ករា ខ្ញុំបានយកផ្លែគុយទៅថ្វាយព្រះសយម្ភូ ។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយភព ទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជា ដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវល្លិការផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។