បានធិទាយកត្ថេរាបទានទី ៩
ព្រះមានព្រះភាគព្រះនាមអនោមទស្សីជាធំក្នុងលោក ប្រសើរ ជាងនរៈមានចក្ខុ ទ្រង់ចេញអំពីរោងសម្រាកក្នុងវេលាថ្ងៃ ស្តេចទៅតាមថ្នល់ ។ ខ្ញុំពាក់ស្បែកជើងដែលខ្ញុំធ្វើល្អហើយ ដើរទៅកាន់ផ្លូវឆ្ងាយ បានឃើញព្រះ សម្ពុទ្ធទ្រង់ស្តេចទៅដោយព្រះបាទាទទេ ព្រះអង្គមានព្រះកាយ ប្រកបដោយ គ្រឿងប្រដាប់ដូចមាស ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា យកស្បែកជើងទៅ តម្កល់ទុកជិតព្រះបាទា ហើយពោលនូវពាក្យនេះថា បពិត្រព្រះសុគតជាធំ ជានាយក មានព្យាយាមច្រើន សូមព្រះអង្គពាក់នូវស្បែកជើង ខ្ញុំព្រះអង្គនឹង បាននូវផលអំពីស្បែកជើងនេះ សូមឲ្យសម្រេចប្រយោជន៍នោះដល់ខ្ញុំ ។ ព្រះមាន ព្រះភាគព្រះនាមអនោមទស្សី ជាធំក្នុងលោក ប្រសើរជាងនរៈ ទ្រង់ពាក់ នូវស្បែកជើងហើយត្រាស់ព្រះពុទ្ធដីកានេះថា បុគ្គលណាមានចិត្តជ្រះថ្លា បាន ថ្វាយស្បែកជើងដល់តថាគត ដោយដៃរបស់ខ្លួន តថាគតនឹងសរសើរបុគ្គល នោះ អ្នកទាំងឡាយចូរស្តាប់នូវភាសិតដែលតថាគតនឹងសម្តែងចុះ ។ ទេវតា ទាំងអស់ បានដឹងនូវវាចារបស់ព្រះពុទ្ធ ក៏មកប្រជុំគ្នា មានចិត្តខ្ពស់ឡើង មាន ចិត្តរីករាយ មានសេចក្តីត្រេកអរ ធ្វើនូវអញ្ជលី ។ បុគ្គលនេះ នឹងដល់នូវ សេចក្តីសុខ ព្រោះការថ្វាយនូវស្បែកជើង នឹងសោយរាជ្យជាស្តេចទេវតា អស់ ៥៥ ដង ។ នឹងបានជាស្តេចចក្រពត្តិមួយពាន់ដង នឹងសោយបទេសរាជ្យ ដ៏ធំទូលាយ រាប់ជាតិមិនអស់ ។ ក្នុងកប្បប្រមាណមិនបានអំពីកប្បនេះ ព្រះសាស្តា មាននាមថាគោតម ទ្រង់កើតក្នុងត្រកូលឱក្កាកៈ នឹងបានត្រាស់ក្នុង លោក ។ ( បុរសនេះ ) នឹងបានជាអ្នកទទួលនូវមត៌កក្នុងធម៌របស់ព្រះ