បុឡិនចង្កមិយត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 354

ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃ កំពុងស្វែងរកសត្វ ឈ្លូស ក៏បានឃើញនូវទីចង្រ្កម ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ចំពោះ ព្រះសុគតទ្រង់មានសិរី ហើយកើបយកដីខ្សាច់មួយថ្នក់ មករោយរាយ ក្នុង ទីចង្រ្កម ។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានរោយរាយ នូវដីខ្សាច់ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដីខ្សាច់ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំមិន មានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមក ល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបុឡិនចង្កមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន នឡមាលិយត្ថេរាបទាន ១ មណិបូជកត្ថេរាបទាន ១ ឧក្កា សតិកត្ថេរាបទាន ១ វីជនិយត្ថេរាបទាន ១ កុម្មាសទាយក ត្ថេរាបទាន ១ កុសដ្ឋកទាយកត្ថេរាបទាន ១ គិរិបុន្នាគិ យត្ថេរាបទាន ១ វល្លការផលទាយកត្ថេរាបទាន ១ បានធិ ទាយកត្ថេរាបទាន ១ បុឡិនចង្កមិយត្ថេរាបទាន ១ ឯគាថា មានចំនួន ៩៥ ពួកអ្នកប្រាជរាប់ឃើញហើយ ។