អដ្ឋកថាពុទ្ធសញ្ញកត្ថេរាបទាន
ក្បាលទី 61 · ទំព័រ 361
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ២ ដូចតទៅនេះថា បទថា អធិច្ចុប្បត្តិកា ពុទ្ធា សេចក្តីថា ព្រះពុទ្ធទាំងឡាយជាអ្នកមាន ការកើតឡើងដ៏ប្រសើរ គឺមិនមានហេតុដទៃបណ្តាល បានដល់ កើតឯង ប្រាសចាកបុគ្គលអាងដល់ ដូចជាទេវតា ព្រហ្ម និងមារជាដើម ឧប្បត្តិក គឺកើតឡើងដោយព្រះសយម្ភូញាណ ។ បទថា ឧទុម្ពរិកបុប្ផំវ បានដល់ ដូចគ្នានឹងផ្កាល្វាដែលរកបានដោយកម្រ គឺកើតឡើងបានដោយក្រ ។ បទថា ចន្ទម្ហិ សសកំ យថា បានដល់ ដូចគ្នា នឹងរូបទន្សាយក្នុងព្រះចន្ទ ដែលរកបានដោយលំបាក ។ បទថា វាយសានំ យថា ខីរំ សេចក្តីថា ដូចគ្នានឹងខ្លាញ់រាវរបស់ក្អែក ទោះគាប ច្របាច់ជានិច្ច គឺទាំងយប់ទាំងថ្ងៃ បានត្រឹមតែបន្តិច ក៏រកបានដោយក្រ យ៉ាងណា ព្រះលោក នាយកក៏រកបានដោយក្រ ព្រោះថា ជាព្រះពុទ្ធបាន ត្រូវបំពេញបារមីដល់ ៤ អសង្ខេយ្យ កម្រៃមួយសែនកប្បក៏មាន ៨ អសង្ខេយ្យ និងមួយសែនកប្ប ក៏មាន ទើបបានជាលោកនាយក ដូច្នោះ ។