ភិសទាយកត្ថេរាបទានទី ៣
កាលនោះ ខ្ញុំបានចុះក្នុងស្រះបោក្ខរណី ដែលដំរីនានាតែង អាស្រ័យ ខ្ញុំបានដកក្រអៅឈូកក្នុងស្រះនោះ ព្រោះហេតុនៃសេចក្តីស្រេកឃ្លាន ។ សម័យនោះ ព្រះសម្មាសម្ពុទ្ធមានព្រះភាគព្រះនាមបទុមុត្តរៈ ដែល មានព្រះហបឫទ័យល្អ ទ្រទ្រង់នូវសំពត់កម្ពលក្រហម ស្តេចទៅតាមផ្លូវអាកាស ។ គ្រានោះ ខ្ញុំកំពុងរលាស់នូវសំពត់បំសុកូល បានឮសំឡេង ខ្ញុំក្រឡេកមើល ទៅខាងលើ ក៏បានឃើញព្រះលោកនាយក ។ ខ្ញុំឈរនៅក្នុងទីនោះឯង ហើយ បានអារាធនាព្រះលោកនាយក ទាំងកំពុងកាន់ក្រអៅឈូកមានរសផ្អែមដោយ ពាក្យថា ខីរៈនិងសប្បិហូរចេញអំពីក្រអៅឈូក ។ សូមព្រះសម្មាសម្ពុទ្ធជាម្ចាស់ មានចក្ខុ ជាសាស្តា មានយសធំ ប្រកបដោយសេចក្តីករុណា ស្តេចចុះ អំពីអាកាសនោះ ហើយទ្រង់ទទួលដោយសេចក្តីអនុគ្រោះដល់ខ្ញុំ ។ ព្រះសម្មា សម្ពុទ្ធមានចក្ខុ ទ្រង់ទទួលភិក្ខារបស់ខ្ញុំ ដោយសេចក្តីអនុគ្រោះ លុះទ្រង់ទទួល ហើយ ទ្រង់ធ្វើអនុមោទនាដល់ខ្ញុំថា ម្នាលអ្នកមានបុណ្យច្រើន អ្នកចូរជា បុគ្គល ដល់នូវសេចក្តីសុខចុះ គតិរបស់អ្នកចូរសម្រេចចុះ អ្នកចូរបាននូវ សេចក្តីសុខដ៏ធំទូលាយ ដោយការឲ្យនូវក្រអៅឈូកនេះចុះ ។ ព្រះសម្មា សម្ពុទ្ធព្រះនាមបទុមុត្តរៈ លុះទ្រង់ត្រាស់អនុមោទនានេះហើយ ព្រះជិនស្រី សម្មាសម្ពុទ្ធ ទ្រង់ទទួលភិក្ខា ហើយស្តេចមកតាមផ្លូវអាកាស ។ ខ្ញុំបានកាន់ យកក្រអៅឈូកអំពីទីនោះ ហើយមកអាស្រមរបស់ខ្ញុំ ខ្ញុំបានព្យួរក្រអៅឈូក លើមែកឈើ ហើយនឹកនូវទានរបស់ខ្ញុំ ។