អដ្ឋកថាភិសទាយកត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 364

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៣ ដូចតទៅនេះថា បទថា មធុំ ភិសេហិ សវតិ សេចក្តីថា ទឹកផ្អែមកំពុងហូរចេញចាក កេសរឈូក ។ បទថា ខីរំ សប្បឹ មុឡាលិភិ សេចក្តីថា ទឹកដោះនិងរស សប្បិកំពុងហូរចេញចាកក្រអៅឈូក អធិប្បាយថា ព្រោះហេតុនោះ សូម ព្រះពុទ្ធទ្រង់ទទួលភិក្ខាទាំង ២ យ៉ាងនោះ របស់ខ្ញុំព្រះអង្គផងចុះ ។