បុឡិនុប្បាទកត្ថេរាបទានទី ៧
ខ្ញុំកើតជាតាបស ឈ្មោះទេវលៈនៅទៀបភ្នំហិមពាន្ត ពួក អមនុស្សបានតាក់តែងទីចង្រ្កមឲ្យខ្ញុំក្នុងព្រៃហិមពាន្តនោះ ។ ក្នុងកាលនោះ ឯង ខ្ញុំបានប្រដាប់នូវគ្រឿងប្រដាប់ គឺផ្នួងសក់ ទ្រទ្រង់នូវកុណ្ឌីទឹក កំពុងតែ ស្វែងរកនូវប្រយោជន៍ដ៏ឧត្តម ហើយចេញទៅអំពីព្រៃ ។ ក្នុងកាលនោះ សិស្សទាំងឡាយរបស់ខ្ញុំ ប្រមាណ ៨៤…០០០ នាក់ បានចូលមកនៅបម្រើខ្ញុំ សិស្សទាំងនោះ មានសេចក្តីខ្វល់ខ្វាយក្នុងកិច្ចជារបស់ខ្លួន ហើយនៅក្នុងព្រៃ ។ ខ្ញុំបានចេញអំពីអាស្រម ហើយធ្វើព្រះចេតិយ ដ៏ហើយទៅដោយដីខ្សាច់ ខ្ញុំ បានប្រមូលផ្កាផ្សេងៗ ហើយបូជានូវព្រះចេតិយនោះ ។ ខ្ញុំបានញ៉ាំងចិត្តឲ្យ ជ្រះថ្លាក្នុងចេតិយនោះ ហើយបានចូលទៅកាន់អាស្រមវិញ ។ ពួកសិស្សទាំងអស់នាំគ្នាមកហើយ បានសួរសេចក្តីនេះថា បពិត្រទេវៈ លោកថ្វាយបង្គំនូវព្រះស្តូបណា ព្រះស្តូបនោះដែលលោកធ្វើហើយដោយដីខ្សាច់ ម្យ៉ាងទៀត យើងខ្ញុំទាំងឡាយចង់ដឹង លោកកាលបើយើងខ្ញុំទាំងឡាយ សួរហើយ សូមមេត្តាប្រាប់ដល់យើងខ្ញុំទាំងឡាយ ។ ព្រះសម្ពុទ្ធទាំងឡាយ ទ្រង់មានចក្ខុ មានយសធំ ( ប្រាកដ ) ក្នុងបទ របស់មន្តនៃអ្នកទាំងឡាយ យើងឃើញហើយតើ ខ្ញុំថ្វាយបង្គំនូវព្រះសម្មា សម្ពុទ្ធទាំងឡាយនោះ ជាព្រះពុទ្ធដ៏ប្រសើរ មានយសធំ ។ ព្រះសព្វញ្ញូទាំងនោះ ជាលោកនាយក ទ្រង់មានព្យាយាមធំ ប្រាកដដូចម្តេច មានគុណដូចម្តេច មានសីលដូចម្តេច ព្រះសម្ពុទ្ធទាំងនោះ មានយស ធំប្រាកដដូចម្តេច ។ ព្រះពុទ្ធទាំងឡាយ មានលក្ខណៈ ៣២ មានព្រះទន្ត ៤០ គត់ មាន កំណើតពីរដង ព្រះនេត្រនៃព្រះសម្មាសម្ពុទ្ធទាំងនោះ ស្រដៀងនឹងភ្នែកកូនគោ ប្រាកដស្មើដោយផ្លែនៃទំពាំងម្ជូរ ។ ព្រះសម្ពុទ្ធទាំងនោះ កាលស្តេចនឹង ទៅ ទ្រង់ក្រឡេកមើលនូវទី