អដ្ឋកថាបុឡិនុប្បាទកត្ថេរាបទានទី ៧
ក្បាលទី 61 · ទំព័រ 377
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៧ ដូចតទៅនេះថា បទថា ចត្តាលីសទិជាបិ ច សេចក្តីថា ធ្មេញ ឈ្មោះថា ទិជា ព្រោះ កើត ២ ដង អធិប្បាយថា ធ្មេញ ឈ្មោះថា ទិជា ព្រោះធ្មេញដែលដុះឡើង ក្នុងវ័យកុមារបាក់ទៅ ហើយមានធ្មេញកើតឡើងជាថ្មី ជាធ្មេញដូចគ្នា ។ ការ ព្យាករណ៍ ( តាបសឆ្លើយជាមួយសិស្ស ) បានពោលទុកហើយក្នុងនិទាន ខាងដើមនោះឯង ។