តរណិយត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 378

ព្រះតថាគតមានព្រះភាគ ព្រះនាមអត្ថទស្សី ជាព្រះសយម្ភូ ជាលោកនាយក ស្តេចបានចូលទៅទៀបឆ្នេរស្ទឹងវិនតា ។ ខ្ញុំជាអណ្តើក គោចរ ក្នុងទឹក បានងើបអំពីទឹក មានប្រាថ្នានឹងចម្លងនូវព្រះពុទ្ធជាម្ចាស់ បានចូលទៅ ជិតព្រះលោកនាយក ហើយពោលថា បពិត្រព្រះមហាមុនី សូមព្រះពុទ្ធ ជាម្ចាស់ព្រះនាមអត្ថទស្សី ទ្រង់ឡើងគង់លើខ្នងនៃខ្ញុំព្រះអង្គចុះ ខ្ញុំព្រះអង្គនឹង ចម្លងព្រះអង្គ ព្រោះព្រះអង្គបានធ្វើនូវទីបំផុតនៃទុក្ខ ។ ព្រះអត្ថទស្សីមានយស ធំ ជាលោកនាយក ទ្រង់ជ្រាបសេចក្តីត្រិះរិះរបស់ខ្ញុំហើយ ក៏ឡើងគង់លើខ្នង របស់ខ្ញុំ ។ វេលាណាខ្ញុំរពឫកឃើញនូវខ្លួន វេលាណាខ្ញុំដល់នូវភាពដឹងក្តីហើយ វេលានោះ ខ្ញុំមិនមានសេចក្តីសុខបែបនោះសោះឡើយ ដូចជាផ្ទៃនៃបាតជើង ( ដែលត្រូវបន្លា ) មុត ។ ព្រះសម្ពុទ្ធព្រះនាមអត្ថទស្សី មានយសធំ ទ្រង់ ឆ្លងដល់ត្រើយហើយ ព្រះអង្គឋិតនៅទៀបឆ្នេរស្ទឹង ហើយទ្រង់ត្រាស់នូវព្រះ គាថានេះថា ចិត្តប្រព្រឹត្តទៅដរាបណា តថាគតឆ្លងនូវក្រសែនៃសេចក្តីសង្ស័យបាន ដរាបនោះ ចំណែកអណ្តើកនេះ នឹងបានកើតជាស្តេចមានបុណ្យ ព្រោះបាន ចម្លងនូវតថាគត ។ អណ្តើកនេះ នឹងត្រេកអរក្នុងទេវលោកអស់ ១…៨០០ កប្ប ដោយការចម្លងព្រះពុទ្ធនេះផង ដោយមេត្តាចិត្តដែលប្រព្រឹត្តទៅនេះផង ។ លុះ ច្យុតចាកទេវលោកមកក្នុងលោកនេះ ត្រូវកុសលមូលដាស់តឿន ហើយនឹង អង្គុយនៅលើអាសនៈតែមួយ ហើយឆ្លងនូវក្រសែនៃសេចក្តីសង្ស័យបាន ។ ពូជសូម្បីមានប្រមាណតិច ដែលបុគ្គលព្រោះហើយក្នុងស្រែដ៏ល្អ កាល