ធម្មរុចិត្ថេរាបទានទី ៩

ក្បាលទី 61 · ទំព័រ 381

កាលណាព្រះជិនសិរីសម្ពុទ្ធជាម្ចាស់ ព្រះនាមទីបង្ករៈ ទ្រង់ព្យាករនូវព្រះសុមេធតាបសថា សុមេធតាបសនេះនឹងបានត្រាស់ជា ព្រះពុទ្ធក្នុង អបរិមេយ្យកប្ប ( កប្បរាប់មិនបាន ) អំពីកប្បនេះ ។ ព្រះមាតាបង្កើតនៃ ព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ សុមេធតាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធព្រះនាមគោតមៈ ។ សុមេធតាបសនេះ តម្កល់ទុកន ូវសេចក្តីព្យាយាមហើយ ធ្វើទុក្ករកិរិយា នឹងបានត្រាស់ដឹងជាព្រះសម្ពុទ្ធមានយស ធំ ក្រោមម្លប់នៃអស្សត្ថព្រឹក្ស ។ ភិក្ខុឈ្មោះឧបតិស្សៈ ១ ឈ្មោះកោលិតៈ ១ នឹងបានជាសាវ័កដ៏ប្រសើរ ភិក្ខុជាអ្នកឧបដ្ឋាកមាននាមថាអានន្ទ នឹង បម្រើនូវព្រះជិនស្រីអង្គនេះ ។ ភិក្ខុនីឈ្មោះខេមា ១ ឈ្មោះឧប្បលវណ្ណា ១ នឹងបានជាសាវិកាដ៏ប្រសើរ គហបតិឈ្មោះចិត្តៈ ១ ឈ្មោះអាឡវកៈ ១ នឹង បានជាឧបាសកដ៏ប្រសើរ ។ នាងខុជ្ជុត្តរា ១ នាងនន្ទមាតា ១ នឹងបានជា ឧបាសិកាដ៏ប្រសើរ ដើមឈើសម្រាប់ត្រាស់ដឹងនៃអ្នកប្រាជ្ញអង្គនេះ គេហៅ ថាអស្សត្ថព្រឹក្ស ។ ពួកមនុស្សនិងទេវតា បានឮព្រះពុទ្ធដីកានេះ នៃព្រះពុទ្ធជាបុគ្គលស្វែងរក នូវគុណដ៏ធំ ឥតមានបុគ្គលណាស្មើ ក៏មានចិត្តរីករាយ នាំគ្នាធ្វើអញ្ជលី នមស្ការ ។ បពិត្រព្រះមហាមុនី កាលនោះ ខ្ញុំជាមាណពឈ្មោះមេឃៈ អ្នកសិក្សា ប្រពៃ បានឮពាក្យព្យាករណ៍ដ៏ប្រសើរនៃសុមេធតាបស ។ ខ្ញុំស្និទ្ធ ស្នាលនឹងសុមេធតាបស មានករុណាជាលំនៅ ខ្ញុំក៏បានបួសតាមតាបសជា អ្នកមានព្យាយាម ដែលទ្រង់ផ្នួសនោះ ។ ខ្ញុំសង្រួមក្នុងបាតិមោក្ខផង ក្នុង