អដ្ឋកថាធម្មរុចិត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 384

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៩ ដូចតទៅនេះថា បទថា តទាហំ មាណវោ អាសឹ សេចក្តីថា សុមេធបណ្ឌិត បានទទួល ព្យាករណ៍អំពីសំណាក់របស់ព្រះមានព្រះភាគព្រះនាមថាទីបង្ករ ក្នុងកាលណា ក្នុងកាលនោះ ខ្ញុំឈ្មោះថា មេឃៈ ជាព្រាហ្មណ៍កំលោះ បួសជាឥសី នៅជាមួយ សុមេធតាបស ។ សិក្សាក្នុងសិក្ខាបទទាំងឡាយ ហើយច្រឡូកច្រឡំ ជាមួយ មិត្តអាក្រក់ ព្រោះទោសដែលច្រឡូកច្រឡំទើបធ្លាក់ទៅក្នុងអំណាចវិតក្កៈ ដ៏លាមកជាដើម បានសោយទុក្ខដែលទាក់ទងដោយអណ្តាតភ្លើងជាដើម ក្នុង នរក ដោយកម្ម គឺការសម្លាប់មាតា ចុតិចាកអត្តភាពនោះហើយ បានកើត ជាត្រីធំឈ្មោះតិមិង្គលៈ ក្នុងសមុទ្ទ មានបំណងនឹងលេបសំពៅធំ ដែលត្រាច់ ទៅកណ្តាលសមុទ្ទ ទើបហែលទៅ ។ ពួកឈ្មួញឃើញខ្ញុំ ខ្លាច ស្រែកដោយ សំឡេងខ្លាំងថា ឱ ព្រះមានព្រះភាគគោតម ។ លំដាប់នោះ ដោយអំណាច វាសនាដែលបានអប់រំមកក្នុងកាលមុន ត្រីធំ ក៏កើតសេចក្តីគោរពក្នុងព្រះពុទ្ធ ចុតិចាកអត្តភាពនោះហើយ បានកើតក្នុងត្រកូលព្រាហ្មណ៍ដែលសម្បូរដោយ សម្បត្តិក្នុងក្រុងសាវត្ថី មានសទ្ធាជ្រះថ្លា បានស្តាប់ធម្មទេសនារបស់ព្រះសាស្តា ហើយចេញបួស បានសម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទា ៤ បាន ទៅកាន់ទីបម្រើ ១ ថ្ងៃ ៣ ដង រពឫកដល់ ថ្វាយបង្គំ ក្នុងកាលនោះ ព្រះមាន ព្រះភាគត្រាស់នឹងខ្ញុំថា ជាអ្នកត្រេកអរក្នុងធម៌មកអស់កាលយូរ ។ លំដាប់ នោះ ព្រះថេរៈអង្គនោះពោលសរសើរដោយគាថាថា សុចិរំ សតបុញ្ញ លក្ខណំ សេចក្តីថា បពិត្រព្រះគោតម ទ្រទ្រង់នូវបុញ្ញលក្ខណៈរាប់រយដ៏ចម្រើន ។ បទថា បតិបុព្វេន វិសុទ្ធបច្ចយំ សេចក្តីថា ខ្ញុំមិនបានឃើញលោកអ្នកសន្សំ ហេតុនៃសេចក្តីល្អ រហូតបរិបូណ៌ក្នុងបាទមូលរបស់ព្រះពុទ្ធទីបង្ករ ក្នុងកាល មុន