តីណិកឹកណិបុប្ផិយត្ថេរាបទានទី ១

ក្បាលទី 61 · ទំព័រ 391

ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់មិនមានធូលី ជា នាយកក្នុងលោក ព្រះអង្គគង់នៅនាចន្លោះភ្នំ ទ្រង់រុងរឿងដូចជាផ្កាកណិការ ។ ខ្ញុំបានលើកយកនូវផ្កាកណ្តឹង ៣ ទង ថ្វាយព្រះសម្ពុទ្ធ លុះបូជាព្រះសម្មាសម្ពុទ្ធហើយ ខ្ញុំមានមុខបែរឆ្ពោះ ដើរទៅកាន់ទិសខាងត្បូង ។ ដោយអំពើ ដែលខ្ញុំបានធ្វើហើយដោយល្អនោះផង ដោយចេតនាដែលខ្ញុំ បានតម្កល់ទុកន ោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតឯឋានតាវត្តិង្ស ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះសម្ពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេស ទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលអស់ហើយ ខ្ញុំជាបុគ្គល មិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះតីណិកឹកណិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។