កឹសុកបុប្ផិយត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 394

ខ្ញុំបានឃើញផ្កាចារីកហើយ ( បេះផ្កានោះ ) រួចផ្គងអញ្ជលី ប្រណម្យឡើង នឹកដល់ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ហើយបានបូជា បោះផ្កា នោះទៅព្ធដ៏អាកាស ។ ដោយអំពើដែលខ្ញុំបានធ្វើដោយល្អនោះផង ដោយ ចេតនាដែលខ្ញុំបានតម្កល់ទុកហើយនោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្ស ទៅ ក៏បានទៅកើតឯឋានតាវត្តិង្ស ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានធ្វើនូវកុសលកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំ ដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជា ដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកឹសុកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។