ឧបឌ្ឍទុស្សទាយកត្ថេរាបទានទី ៥

ក្បាលទី 61 · ទំព័រ 395

ក្នុងកាលនោះ សាវ័កនាមសុជាតៈរបស់ព្រះមានព្រះភាគព្រះនាម បទុមុត្តរៈ លោកកំពុងស្វែងរកសំពត់បំសុកូលលើគំនរសំរាមក្បែរច្រក ។ ខ្ញុំជាអ្នកស៊ីឈ្នួលនៃបុគ្គលដទៃ ក្នុងនគរហង្សវតី បានប្រគេនសំពត់ពាក់កណ្តាល ហើយថ្វាយបង្គំដោយសិរ្សៈ ។ ដោយអំពើដែលខ្ញុំបានធ្វើល្អនោះ ផង ដោយចេតនាដែលខ្ញុំបានតម្កល់ទុកហើយនោះផង ខ្ញុំលះរាងកាយជារបស់ មនុស្សទៅ ក៏បានទៅកើតឯឋានតាវត្តិង្ស ។ ខ្ញុំបានកើតជាព្រះឥន្ទសោយរាជ្យ ជាស្តេចនៃទេវតាអស់ ៣៣ ដង ខ្ញុំបានកើតជាស្តេចចក្រពត្តិអស់ ៧៧ ដង ។ ខ្ញុំបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំឥតមានភ័យអំពីទីណា តែងត្រេកអរព្រោះកិរិយាឲ្យនូវសំពត់ពាក់កណ្តាល ។ ក្នុងថ្ងៃនេះ បើ ខ្ញុំប្រាថ្នាយកសំពត់ដែលកើតអំពីសម្បកឈើ មកប្រក់ព្រៃ និងភ្នំក៏សឹងបាន នេះជាផលនៃការថ្វាយនូវសំពត់ពាក់កណ្តាល ។ ក្នុងកប្បទីមួយសែនអំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសំពត់ ពាក់កណ្តាល ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធ របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧបឌ្ឍទុស្សទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំង