ឧទកទាយកត្ថេរាបទានទី ៧
ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តត្រេកអរ បានថ្វាយទឹកមួយក្អមចំពោះ ភិក្ខុសង្ឃដ៏ប្រសើរនៃព្រះបទុមុត្តរសម្ពុទ្ធ ។ ( ដោយកុសលកម្មនេះ ) បើ ខ្ញុំចង់បានទឹកសម្រាប់ផឹកលើកំពូលភ្នំ លើចុងឈើ ក្នុងអាកាស ឬក្នុងផែនដី ក្នុងកាលណា ទឹកក៏កើតឡើងយ៉ាងឆាប់ដល់ខ្ញុំ ក្នុងកាលនោះ ក្នុងកប្បទី មួយសែនអំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទានក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃឧទកទាន ។ កិលេសទាំងឡាយ ខ្ញុំដុត បំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុង សម្នាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំ បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧទកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។