បុឡិនថូបិយត្ថេរាបទានទី ៨
ក្នុងទីជិតនៃព្រៃហិមពាន្ត មានភ្នំមួយឈ្មោះយមកៈ អាស្រម ខ្ញុំបានធ្វើហើយ បណ្ណសាលាខ្ញុំក៏បានសាងល្អហើយ ក្បែរជើងភ្នំនោះ ។ ខ្ញុំជា ជដិលឈ្មោះនារទៈ ជាអ្នកមានព្យាយាមខ្ពង់ខ្ពស់ សិស្ស ១៤…០០០ តែង បម្រើខ្ញុំសព្វវេលា ។ ខ្ញុំជាអ្នកចូលចិត្តសេចក្តីស្ងប់ស្ងាត់ មានចិត្តស្ងប់រម្ងាប់ ក្នុងកាលនោះ ខ្ញុំគិតយ៉ាងនេះថា មហាជនតែងបូជាអាត្មាអញ អញមិនបាន បូជាអ្នកណាមួយ ។ ជនអ្នកឲ្យឱវាទដល់អាត្មាអញមិនមាន ជនអ្នកស្តីថា ណាម្នាក់ក៏មិនមាន អាត្មាអញមិនមានអាចារ្យនិងឧបជ្ឈាយ៍ អាត្មាអញសម្រេច ការនៅក្នុងព្រៃ ។ អាត្មាអញចូលទៅបម្រើបុគ្គលណាដែលមានចិត្តធ្ងន់ បុគ្គល នោះជាអាចារ្យរបស់អញមិនមាន ការនៅក្នុងព្រៃឈ្មោះថា ឥតប្រយោជន៍ ។ អាត្មាអញគប្បីស្វែងរកនូវគ្រូដែលគួរបូជា និងគ្រូដែលគួរសរសើរ អាត្មាអញ នឹងនៅជាមួយបុគ្គលគួរជាពឹងអាស្រ័យបាននោះ ទើបបុគ្គលណាមួយ នឹង មិនតិះដៀលអាត្មាអញឡើយ ។ ស្ទឹងមានច្រាំងរាក់ មានកំពង់ល្អ ជាទីរីករាយនៃចិត្ត ដេរដាសដោយផ្នូកខ្សាច់សសុទ្ធ តាំងនៅជិតអាស្រមរបស់ខ្ញុំ ។ កាលនោះ ខ្ញុំបានដើរចូលទៅរកស្ទឹងឈ្មោះ អមរិកៈ ហើយប្រមូលយកផ្នូក ខ្សាច់មកធ្វើជាបុឡិនចេតិយ ( ចេតិយខ្សាច់ ) ។ ព្រះសម្ពុទ្ធទាំងឡាយអង្គណា ទ្រង់ធ្វើនូវទីបំផុតនៃភព ជាអ្នកប្រាជ ព្រះស្តូបនៃព្រះសម្ពុទ្ធទាំងឡាយ នោះ ក៏ប្រាកដដូច្នោះ ខ្ញុំធ្វើនូវព្រះស្តូប នោះឲ្យជានិមិត្ត ។ លុះខ្ញុំធ្វើរួចហើយ ខ្ញុំបានសាងនូវព្រះស្តូបជាវិការៈនៃមាសលើផ្នូកខ្សាច់ ខ្ញុំបានបូជានូវផ្កាកណ្តឹង មាសអស់ ៣ ពាន់ ។ ខ្ញុំមានបីតិកើតហើយ ធ្វើនូវអញ្ជលីនមស្ការរាល់ល្ងាច ព្រឹក ថ្វាយបង្គំចេតិយផ្នូកខ្សាច់ ហាក់ដូចជាថ្វាយបង្គំនូវព្រះសម្