តីណិកណិការបុប្ផិយត្ថេរាបទានទី ១
ព្រះសម្ពុទ្ធព្រះនាមសុមេធៈ មានព្រះលក្ខណៈ ៣២ ដ៏ប្រសើរ មានសេចក្តីប្រាថ្នាក្នុងការស្ងប់ស្ងាត់ ទ្រង់ត្រាស់ដឹងដោយប្រពៃ បានស្តេច ចូលទៅក្នុងព្រៃហិមពាន្ត ។ ព្រះមហាមុនី ទ្រង់ជាចម្បង ជាបុរសខ្ពង់ខ្ពស់ ប្រកបដោយសេចក្តីករុណា ស្តេចចុះកាន់ព្រៃហិមពាន្ត ហើយទ្រង់គង់ផ្គត់ព្រះ ភ្នែន ។ កាលនោះ ខ្ញុំកើតជាពិធ្យាធរ ជាអ្នកត្រាច់ទៅក្នុងអាកាស កាន់ច្បូក ដែលធ្វើល្អហើយ បានហោះទៅព្ធដ៏អាកាស ក្នុងកាលនោះ ។ ព្រះសម្ពុទ្ធ ព្រះអង្គភ្លឺរុងរឿងក្នុងព្រៃ ដូចភ្លើងលើកំពូលភ្នំ ឬដូចព្រះចន្ទពេញបូណ៌មី ពុំ នោះសោត ដូចស្តេចឈើដែលមានផ្ការីកស្គុសស្គាយ ។ ខ្ញុំចេញអំពីព្រៃ បានឃើញរស្មីព្រះពុទ្ធដែលផ្សាយចេញ ដូចពណ៌ភ្លើងដែលឆេះបបុស ហើយក៏ ញ៉ាំងចិត្តឲ្យជ្រះថ្លា ។ ខ្ញុំកំពុងតែជ្រើសរើសផ្កា ក៏បានឃើញផ្កាកណិការមាន ក្លិនក្រអូបដូចក្លិនទិព្វ ហើយបាននាំយកផ្កា ៣ ទង ទៅបូជាព្រះសម្ពុទ្ធ ដ៏ប្រសើរ ។ ដោយអានុភាពនៃព្រះពុទ្ធ ផ្កាទាំង ៣ ទងរបស់ខ្ញុំក្នុងកាលនោះ មានទងឡើងលើ មានត្របកចុះក្រោម ធ្វើជាម្លប់បាំងថ្វាយព្រះសាស្តា ។ ដោយអំពើដែលធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង ខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស ។ វិមានដែល កុសលសាងសម្រាប់ខ្ញុំក្នុងទីនោះ មានកម្ពស់ ៦០ យោជន៍ ទទឹង ៣០ យោជន៍ ពួកទេវតាតែងស្គាល់ថា កណិការវិមាន ។ ប្រាសាទមានកម្ពស់មួយពាន់ សន្ទុះព្រួញ មានជាន់ ៧ បរិបូណ៌ដោយទង់ជាវិការៈនៃកែវមណី មានពណ៌