កាសុមារិកផលទាយកត្ថេរាបទានទី ៣
ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី ជាច្បងក្នុងលោក ប្រសើរជាងនរៈ រុងរឿងដូចផ្កាកណិការ ទ្រង់គង់នៅក្នុងចន្លោះភ្នំ ។ ខ្ញុំមាន ចិត្តជ្រះថ្លា មានចិត្តរីករាយធ្វើនូវអញ្ជលីលើក្បាល បានយកផ្លែស្លាទុំ ទៅ ថ្វាយព្រះពុទ្ធដ៏ប្រសើរ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានថ្វាយផ្លែស្លាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផល ទាន ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកាសុមារិកផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។