អវដផលិយត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 413

ព្រះមានព្រះភាគទ្រង់មានស្មើច្រើន ត្រាស់ដឹងដោយព្រះអង្គ ឯង ទ្រង់ឈ្នះមារ ក្រោកចាកទីស្ងប់ស្ងាត់ ស្តេចចេញទៅដើម្បីគោចរ ។ ខ្ញុំមានដៃកាន់ផ្លែឈើ ឃើញព្រះនរាសភៈ ក៏ចូលទៅជិត ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយអវដផល ( ផ្លែឈើ ) ដល់ព្រះអង្គ ។ ក្នុង កប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយខ្ញុំដុត បំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈព្រោះ បានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើ ហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអវដផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។