មាតុលុង្គផលទាយកត្ថេរាបទានទី ៦
ខ្ញុំបានឃើញនូវព្រះលោកនាយក ទ្រង់រុងរឿងដូចផ្កាកណិការ ឬដូចព្រះចន្ទពេញបូណ៌មី ឬក៏ដូចឈើប្រចាំទ្វីបដ៏រុងរឿង ។ ខ្ញុំមានចិត្តជ្រះថ្លា បានយកផ្លែក្រូចថ្លុងទៅថ្វាយព្រះសាស្តា ជាទក្ខិណេយ្យបុគ្គល ទ្រង់មាន ព្យាយាម ដោយដៃរបស់ខ្លួន ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានថ្វាយផ្លែឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ផលទាន ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោល ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវ ទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមាតុលុង្គផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។