អជ្ជេលផលទាយកត្ថេរាបទានទី ៧

ក្បាលទី 61 · ទំព័រ 416

កាលនោះ ព្រះបច្ចេកសម្ពុទ្ធព្រះនាមអជិនៈ ទ្រង់បរិបូណ៌ដោយ ចរណៈ ឈ្លាសវៃក្នុងសមាធិ ជាអ្នកប្រាជ្ញ គង់នៅក្នុងព្រៃហិមពាន្ត ។ ខ្ញុំ បានយកផ្លែអញ្ជលិព្រឹក្សស្រស់ៗប្រមាណបុនក្អម ទាំងយកឆត្រស្លឹក ប្រគេន ដល់ព្រះសាស្តា ។ ក្នុងកប្បទី ៩៤ អីពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយ ផ្លែឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជា អ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះអជ្ជេលផលទាយកត្ថេរមានអាយុ ទាំងនេះ ដោយប្រការដូច្នេះ ។