នាលិកេរផលទាយកត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 419

កាលនោះខ្ញុំជាញោមវត្ត ក្នុងនគរពន្ធុមតី បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី កំពុងស្តេចទៅព្ធដ៏អាកាស ។ ខ្ញុំបានយកផ្លែដូងទៅថ្វាយ ដល់ព្រះពុទ្ធដ៏ប្រសើរ ព្រះពុទ្ធទ្រង់មានយសធំ ឋិតនៅព្ធដ៏អាកាស ទ្រង់ ទទួល ( ផ្លែដូងនោះ ) ។ ខ្ញុំមានការកើតបីតិ ជាទីនាំមកនូវសេចក្តីសុខក្នុង បច្ចុប្បន្ន ព្រោះថ្វាយនូវផ្លែដូងដល់ព្រះពុទ្ធដោយចិត្តជ្រះថ្លា ។ កាលនោះ ខ្ញុំ បាននូវបីតិដ៏ធំទូលាយផង នូវសេចក្តីសុខដ៏ឧត្តមផង រតនៈតែងកើតឡើង ដល់ខ្ញុំដែលកើតក្នុងភពនោះៗ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានថ្វាយផ្លែក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផល ទាន ។ ចក្ខុរបស់ខ្ញុំដ៏បរិសុទ្ធដូចជាទិព្វ ខ្ញុំជាអ្នកឈ្លាសវៃក្នុងសមាធិ ដល់ នូវអភិញ្ញាបារមី នេះជាផលនៃផលទាន ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញ ហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបាន កាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធ របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើ ហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនាលិកេរផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន តីណិកណិការបុប្ផិយត្ថេរាបទាន ១ ឯកបត្តទាយកត្ថេរាបទាន ១ កាសុមារិកផលទាយកត្ថេរាបទាន ១ អវដផលិយត្ថេរាប ទាន ១ ចារផលិយត្ថេរាបទាន ១ មាតុលុង្គផលទាយក ត្ថេរាបទាន ១ អជ្ជេលផលទាយកត្ថេរាបទាន ១ អមោរ ផលិយត្ថេរាបទាន ១ តាលផលិយត្ថេរាបទាន ១ នាលិកេ