កុរញ្ជិយផលទាយកត្ថេរាបទានទី ១

ក្បាលទី 61 · ទំព័រ 421

ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ ត្រាច់ទៅក្នុងព្រៃធំ បាន ឃើញព្រះសម្ពុទ្ធទ្រង់ប្រាសចាកធូលី ដល់នូវត្រើយនៃធម៌ទាំងពួង ។ ខ្ញុំមាន ចិត្តជ្រះថ្លា បានកាន់យកផ្លែកុរញ្ជិយព្រឹក្សថ្វាយព្រះពុទ្ធដ៏ប្រសើរ ជាបុញ្ញក្ខេត្ត ជាអ្នកប្រាជ្ញ ដោយដៃរបស់ខ្លួន ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ផលទាន ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោល ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវ ទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកុរញ្ជិយផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។