កបិដ្ឋផលទាយកត្ថេរាបទានទី ២
ក្បាលទី 61 · ទំព័រ 422
ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គួរទទួល គ្រឿងបូជា កំពុងស្តេចទៅតាមច្រក ហើយថ្វាយផ្លែខ្វិត ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើក្នុងកាលនោះ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញ ហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបាន កាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធ របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកបិដ្ឋផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។