កេតកបុប្ផិយត្ថេរាបទានទី ៤
ព្រះសម្ពុទ្ធជាបុរសខ្ពង់ខ្ពស់ ទ្រង់គង់នៅទៀបឆ្នេរស្ទឹងវិនតា ខ្ញុំបានឃើញព្រះពុទ្ធទ្រង់ប្រាសចាកធូលីគឺកិលេស មានព្រះហបឫទ័យមូលក្នុង អារម្មណ៍តែមួយ មានព្រះហបឫទ័យតម្កល់មាំ ។ កាលនោះ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កាកេត ដែលមានក្លិនក្រអូប ចំពោះព្រះសម្ពុទ្ធដ៏ ប្រសើរ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុង កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុង សម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំ បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកេតកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។