សព្វផលទាយកត្ថេរាបទានទី ៩

ក្បាលទី 61 · ទំព័រ 428

កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ឈ្មោះវរុណៈ ជាអ្នកដល់ ត្រើយនៃមន្ត បានលះបង់បុត្ត ១០ នាក់ ហើយដើរចូលទៅក្នុងព្រៃ ។ ខ្ញុំ បានធ្វើអាស្រមដ៏ល្អ បានធ្វើបណ្ណសាលាជាទីរីករាយនៃចិត្ត ដែលគេចាត់ចែង ថ្នាក់យ៉ាងល្អ នៅក្នុងព្រៃធំ ។ កាលនោះ ព្រះបទុមុត្តរសម្ពុទ្ធ ទ្រង់ជ្រាប ច្បាស់នូវត្រៃលោក គួរទទួលគ្រឿងបូជា ព្រះអង្គមានសេចក្តីប្រាថ្នាដើម្បី ស្រោចស្រង់ខ្ញុំ បានស្តេចមកកាន់អាស្រមរបស់ខ្ញុំ ។ ពន្លឺដ៏ធំទូលាយក្នុងដង ព្រៃទាំងបុន្មាន ក៏កើតមានឡើង កាលនោះព្រៃធំ ក៏ភ្លឺច្រវាត់ដោយអានុភាព របស់ព្រះពុទ្ធ ។ ខ្ញុំឃើញបាដិហារ្យរបស់ព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គមិនញាប់ញ័រ ដោយលោកធម៌ ខ្ញុំយកស្លឹកខ្ចប់ផ្លែឈើ ហើយរែកដើរមក ។ ខ្ញុំបានចូលទៅ រកព្រះសម្ពុទ្ធ ហើយថ្វាយផ្លែនោះទាំងអម្រែក ព្រះសម្ពុទ្ធទ្រង់អនុគ្រោះ ដល់ខ្ញុំ ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះថា អ្នកចូររែកនូវអម្រែកតាមក្រោយតថាគតមក កាលបើសង្ឃឆាន់ហើយ បុណ្យនឹងមានដល់អ្នក ។ ខ្ញុំយកកញ្ចប់ នោះ ប្រគេនភិក្ខុសង្ឃ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះសង្ឃនោះ ហើយក៏បាន ទៅកើតឯតុសិត ។ ខ្ញុំប្រកបដោយរបាំទិព្វ ចម្រៀងទិព្វ គ្រឿងប្រគំទិព្វក្នុង ឋានសួគ៌នោះ ហើយសោយយសបរិវារដោយបុញ្ញកម្មនោះ ។ ខ្ញុំចូលទៅ យកកំណើតណាៗ ទោះជាទេវតាឬជាមនុស្ស ការខ្វះខាតភោគសម្បត្តិរបស់ ខ្ញុំមិនមាន នេះជាផលនៃផលទាន ។ ទ្វីបទាំង ៤ ព្រមទាំងសមុទ្ទ និងភ្នំ មានត្រឹមណា ខ្ញុំសោយឥស្សរភាពកំណត់ត្រឹមនោះ ព្រោះថ្វាយនូវផ្លែឈើ ចំពោះព្រះពុទ្ធ ។ ពួកបក្សីទាំងបុន្មានណា ហើរក្នុងអាកាស បក្សីទាំងនោះ