តិណមុដ្ឋិទាយកត្ថេរាបទានទី ១
នៅជិតភ្នំហិមពាន្ត មានភ្នំមួយឈ្មោះលម្ពកៈ ព្រះតិស្សសម្ពុទ្ធ ស្តេចចង្រ្កមនាទីវាលក្បែរភ្នំនោះ ។ ក្នុងកាលមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុង ព្រៃធំ ខ្ញុំបានឃើញព្រះសម្ពុទ្ធជាទេវតាក្រៃលែងជាងទេវតា ខ្ញុំបានថ្វាយស្មៅ មួយក្តាប់ ។ លុះខ្ញុំបានថ្វាយស្មៅដល់ព្រះសម្ពុទ្ធដើម្បីគង់ហើយ ញ៉ាំងចិត្តឲ្យ ជ្រះថ្លា បានថ្វាយបង្គំព្រះសម្ពុទ្ធរួចបែរមុខទៅកាន់ឧត្តរទិស ដើរចេញទៅ ។ ស្រាប់តែមានស្តេចម្រឹគមកបៀតបៀនខ្ញុំ ដែលទើបនឹងដើរទៅភ្លាមខ្ញុំត្រូវសត្វ សីហៈបៀតបៀនហើយ ក៏ធ្វើមរណកាលក្នុងទីនោះ ។ អាសន្នកម្មដែលខ្ញុំធ្វើ ហើយចំពោះព្រះសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គមិនមានអាសវៈ ខ្ញុំក៏បានទៅកើត ក្នុងទេវលោក ដូចកម្លាំងកូនសរដែលផុតស្រឡះ ( ចាកបំពង់ព្រួញ ) ។ ប្រាសាទដ៏ល្អ ដែលបុញ្ញកម្មនិម្មិតហើយក្នុងទេវលោកនោះ មានកម្ពស់មួយ ពាន់សន្ទុះព្រួញ មានជាន់ ៧ បរិបូណ៌ដោយទង់ បិទបាំងដោយកែវមណី ខៀវ ។ ពន្លឺរបស់ប្រាសាទនោះ តែងផ្សាយចេញដូចព្រះអាទិត្យដែលរះឡើង ប្រាសាទនោះកុះករដោយទេវកញ្ញា ខ្ញុំពេញចិត្តរីករាយក្នុងកាម ។ ខ្ញុំច្យុតចាក ទេវលោក ត្រូវកុសលមូលដាស់តឿន បានមកកាន់អត្តភាពជាមនុស្ស ក៏ បានដល់នូវការអស់ទៅនៃអាសវៈ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានធ្វើកម្រាលអង្គុយក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃស្មៅមួយក្តាប់ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំង ពួងខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិ